អនុប្រធានផ្នែករោងជាង (Workshop Supervisor)

Phnom Penh | Full-Time | Manufacturing | 5 years of experiences | Positions: 1 | Deadline: Expired

Designed by TWD

Job Description

  • តួនាទីៈ អនុប្រធានផ្នែករោងជាង (Workshop Supervisor)
  • រាយការារណ៍ជូន៖ នាយកផ្នែកឃ្លាំង
  • ទីតាំង៖ ផ្លូវទ្រុងមាន់, ស្ទឹងមានជ័យ, ភ្នំពេញ
  • ប្រាក់ខែ៖ ចរចារ

យើងខ្ញុំត្រូវការជ្រើសរើសអនុប្រធានផ្នែករោងជាង ដែលមានសមត្ថភាព ដើម្បីដឹកនាំគ្រប់ប្រតិបត្តិការនៅខាងផ្នែកជាងផលិតកម្ម នឹងត្រូវត្រួតពិនិត្យចង្វាក់ផលិតកម្មទាំងមូល ចាប់ពីលទ្ធកម្មវត្ថុធាតុដើម រហូតក្លាយជាផលិតផលសម្រេច និងរៀបចំរបាយការណ៍ទាំងមូល របស់ក្រុមជាងផលិតកម្ម ដើម្បីទទួលបានភាពជោគជ័យរយៈពេលវែងរបស់ឃ្លាំង ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន អ្នកនឹងរាយការណ៍ផ្ទាល់ទៅនាយកផ្នែកឃ្លាំង ។

ការទទួលខុសត្រូវ៖
o ផ្តល់នូវយុទ្ធសាស្រក្នុងការដឹកនាំ កំណត់គោលដៅ វត្ថុបំណង គន្លឹះប្រតិបត្តិការសំខាន់ៗ និងទិសដៅសម្រាប់ជាងផលិតកម្ម
o រៀបចំចាត់ចែងក្រុមការងារ លើកកម្ពស់វប្បធម៌ វិធានសុវត្ថិភាព និងពង្រឹងសមត្ថភាពជាង និងការទទួលខុសត្រូវ។
o ត្រួតពិនិត្យគ្រប់ដំណើរការប្រតិបត្តិការជាងផលិតកម្ម ដូចជា វត្ថុធាតុដើម ការបញ្ជាទិញ កាលបរិច្ឆេទគម្រោងផលិតកម្ម ត្រួតពិនិត្យលើគុណភាពស្របតាមផែនការ។
o ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ ការងារជាក្រុម និង អាចធ្វើការងារនៅកន្លែង ក្តៅ ហ៊ុយ និង ហត់ជាមួយក្រុមការងារបាន ។
o ត្រួតពិនិត្យ និង ធ្វើបាយការណ៍លើចង្វាក់ជាងផលិតកម្ម ជាប្រចាំថ្ងៃ និង ប្រចាំខែ។
o រៀបចំការគ្រប់គ្រងគម្រោងថវិការ ត្រួតពិនិត្យថ្លៃដើម និងការចំនាយតិចនៅក្នុងប្រតិបត្តការជាងផលិតកម្ម។
o ធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែកផលិតកម្ម ប្រធានឃ្លាំង និង នាយកឃ្លាំង ដើម្បីធានាឱ្យមានរបាយការណ៍ត្រឹមត្រូវ និង ទាន់ពេលវេលា។
o ចេះពិនិត្យគំរូរប្លង់មេពីខាងផ្នែកក្រាហ្វិច និង អាចដឹកនាំក្រុមជាងធ្វើផលិតកម្មសម្រេចបានទាន់ពេលវេលា ។
o ការងារបន្ថែមផ្សេងៗ អាចបត់បែន និង ធ្វើបានតាមការណែនាំរបស់នាយកផ្នែកឃ្លាំង។

Designed by TWD

Job Requirements

o ត្រូវមានសញ្ញាបត្រផ្នែក គ្រប់គ្រងអាជីវកម្ម ឬសញ្ញាបត្រដែលមានតម្លៃស្មើ (បរិញ្ញាបត្រឡើង)
o ត្រូវមានបទពិសោធន៍ចាប់ពី ៣ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាង ក្នុងវិស័យសំណង់ ជួល ដែក ស៊ីម៉ង់ត៍។
o បង្ហាញភាពជោគជ័យក្នុងការសម្រេចនូវប្រតិបត្តិការ ជំរុញការកែលម្អជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវប្រាក់ចំណេញ។
o ត្រូវមានការយល់ដឹងទូលំទូលាយ អំពីការគ្រប់គ្រងឥវ៉ាន់ជាង ពិនិត្យលើគុណភាព និងវិធានសុវត្ថិភាពនានា។
o ត្រូវមានភាពជាអ្នកដឹកនាំ មានទំនាក់ទំនងល្អ និងប៉ិនប្រសព្វក្នុងការលើកទឹកចិត្តអ្នករួមការងារ។
o ត្រូវមានចំណេះដឹងក្នុងការវិភាគ ដោះស្រាយបញ្ហា និងការសម្រេចចិត្ត។
o ត្រូវមានបទពិសោធន៍ធ្វើការងារច្រើនក្នុងពេលតែមួយ និងស្វាហាប់ក្នុងការងារ។

Designed by TWD

Company Profile

Founded in 2025, Delta Precast is a trusted provider of premium concrete pipes, culverts, and manholes in Phnom Penh. Our products are engineered to meet rigorous American and Japanese standards, ensuring top-tier quality, strength, and safety. Backed by cutting-edge technology and expert service, we offer end-to-end solutions, including testing and installation, to deliver unmatched convenience and reliability for every project.

Designed by TWD

Apply for This Position

Please complete the form below and upload the required documents. Our HR team will review your application and contact shortlisted candidates.

Designed by TWD